កីឡាករ Real មួយរូបទៀត ត្រៀមផ្ទេរទៅលេងនៅ Premier League

488

ខ្សែការពារ​កណ្តាលរបស់ Real Madrid កីឡាករ Jesus Vallejo កំពុងស្ថិតក្នុងភាពជិតស្និទ្ធផ្ទេរទៅកាន់ក្រុម Wolverhampton Wanderers របស់អង់គ្លេស​។

Vallejo ធ្លាប់បង្ហាញពីបំណងចង់បន្តស្នាក់នៅទីក្រុងម៉ាឌ្រីត ប៉ុន្តែការមកដល់របស់កីឡាករចំណូលថ្មីរបស់ Real ជាច្រើនរូបបានជំរុញចិត្តឲ្យគេចាកចេញ។

កិច្ចសន្យារបស់កីឡាកររូបនេះនៅ Real Madrid នឹងផុតកំណត់នៅឆ្នាំ ២០២១ ខណៈ Vallejo បានលេងត្រឹមតែ ៧ ប្រកួតកាលពីរដូវកាលមុនដោយសារញាំញីដោយបញ្ហារបួស។

នេះជាក្លឹបទី ៣ ដែលក្រុមទីក្រុងម៉ាឌ្រីដបានដាក់ឲ្យខ្ចីជើងបន្ទាប់ពីក្លឹប Real Zaragoza និង Eintracht Frankfurt ក្រោយពីរូបគេមកកាន់ Real ក្នុងឆ្នាំ ២០១៥។

ប្រភព៖ Marca