កីឡាករ​សិង្ហបុរី​មួយរូប ទៅហាត់ជាមួយក្លឹបជប៉ុន Matsumoto Yamaga

230

ខ្សែប្រយុទ្ធជម្រើសជាតិសិង្ហបុរី Fareez Farhan បច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយក្រុមលីគទី ២ ជប៉ុន Matsumoto Yamaga FC គោលបំណងចង់ទទួលបានកិច្ចសន្យាអចិន្រ្តៃយ៍ជាមួយក្លឹប។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Geylang International FC នៅដើមឆ្នាំ ២០១៩ និងរកបាន ៩ គ្រាប់ពីការបង្ហាញខ្លួន ២៣ ប្រកួតខណៈដែលក្រុមបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ក្នុងលីគកំពូលសិង្ហបុរីរដូវកាលឆ្នាំ ២០១៩។

Fareez ក៏បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិសិង្ហបុរីផងដែរ ក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup ឆ្នាំ ២០២២ និង AFC Asian Cup ជុំទី ២។

ការបានមកហាត់នៅទឹកដីជប៉ុនមួយនេះ ដោយសារក្លឹបសឹង្ហបុរី Geylang International FC ជាដៃគូរជាមួយក្លឹប Matsumoto Yamaga FC ដោយ Fareez Farhan មានរយៈពេល ១០ ថ្ងៃក្នុងការស្នាក់នៅ។

គួរដឹងដែរថា Matsumoto Yamaga FC ជាក្លឹបសមាជិកលីគកំពូលជប៉ុនកាលពីរដូវកាលមុន ហើយទើបតែធ្លាក់មកលីគទី ២ សម្រាប់រដូវកាល ២០២០ នេះទេ ក្លឹបនេះធ្លាប់ជាម្ចាស់ជើងឯក J League 2 ក្នុងឆ្នាំ ២០១៨។