កីឡាករវ័យ ២៣ ឆ្នាំមួយរូប បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍

321

ខ្សែប្រយុទ្ធ Nathael Julan របស់ក្រុមលីគលំដាប់ទី ២ បារាំង Guingamp បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីចេញពីហ្វឹកហាត់។

Image result for Nathael Julan

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃសុក្រ វេលាម៉ោង ៣:០០ នាទីរសៀល នៅក្នុងតំបន់ Pordic ទីក្រុង Brittany។ ក្លឹបបានចេញសេចក្តីថ្លែងការណ៍រំលែកទុកដល់កីឡាករវ័យ ២៣ ឆ្នាំរូបនេះផងដែរ ព្រមទាំងបានលុបចោលការប្រកួតមិត្តភាពមួយទល់នឹងក្រុម Concarneau ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍។

Image result for Nathael Julan

គួរដឹងដែរថា កីឡាករ Nathael Julan សញ្ជាតិបារាំងបានចាប់ផ្តើមអាជីពដំបូងនៅក្លឹប Le Havre ក្នុង Ligue 1 ហើយផ្លាស់មកក្រុម Guingamp និងទើបតែបង្ហាញខ្លួនបាន ១១ ប្រកួត។

ប្រភព៖ BBC