កីឡាករវៀតណាមមួយរូប នាំមិត្តរួមក្រុមលក់គ្រាប់បាល់ឈ្នះបានសរុបជាង ៥ លានដុល្លារ

3357

យោងតាមការស៊ើបអង្កេតបានឲ្យដឹងថា កីឡាករ Huynh Van Tien របស់ក្រុមយុវជនអាយុក្រោម ២១ ឆ្នាំ Dong Thap FC រួមនិងមិត្តរួមក្រុម ១០ រូបផ្សេងទៀត ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រេចដាក់ទណ្ឌកម្មកម្រិតធ្ងន់ ក្រោយពីរកឃើញថាបានលក់គ្រាប់បាល់អំឡុងការប្រកួត U-21 ថ្នាក់ជាតិដែលធ្វើឡើងកាលពីខែមិថុនា ឆ្នាំ ២០១៩។  

FIFA bans 11 Dong Thap footballers from playing worldwide ...

កីឡាករក្នុងក្រុម U-21 Dong Thap FC ទាំងមូល បានកំណត់លទ្ធផលឲ្យស្មើ ២ ឫតិចជាង ២ គ្រាប់ដើម្បីអាចឈ្នះបានទំហំទឹកប្រាក់ ១៣៣ លានដុង (៥.៧៨២ ដុល្លារអាមេរិក) នៅក្នុងការភ្នាល់ ដែលជាការបង្គាប់ពីសមាជិកក្រុមកីឡាករ Huynh Van Tien។ ជាលទ្ធផលជាក់ស្តែង Dong Thap FC បានប្រកួតស្មើ ១-១ ជាមួយ U-21 Vanh Long។

ក្រោមការសម្រេចចិត្តរបស់ FIFA បានផ្ញើលិខិតទៅសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ក្លឹប Dong Thap FC ប្រឈមនឹងការដាក់ទណ្ឌកម្មកម្រិតធ្ងន់បំផុត ជាមួយនឹងការហាមឃាត់រយៈពេល ៥ ឆ្នាំពីរាល់សកម្មភាពបាល់ទាត់ទូទាំងពិភពលោក ដោយចាប់ផ្តើមពីថ្ងៃទី ១១ ខែឧសភា។ បន្ថែមពីលើនេះកីឡាករ Huynh Van Tien ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៥ លានដុង (២១៦ ដុល្លារអាមេរិក) ពីបទរំលោភនេះ ខណៈកីឡាករ ១០ រូបផ្សេងទៀតត្រូវពិន័យ ២,៥ លានដុង (១០៨ ដុល្លារអាមេរិក)។