កីឡាករលេងនៅក្រៅប្រទេស ៣ រូបសំខាន់ ដែលនិងត្រូវជួយម៉ាឡេស៊ីប្រកួតនៅសល់ជម្រុះ World Cup 2022

167

កីឡាករ ៣ រូបសំខាន់ៗដែលកំពុងលេងនៅក្រៅប្រទេសគឺ Luqman Hakim, Junior Eldstål និង Liridon Krasniqi នឹងពង្រឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងវគ្គជម្រុះដែលនៅសល់សម្រាប់ការប្រកួតជុំទី ២ នៃព្រឹត្តិការណ៍ World Cup តំបន់អាស៊ី ២០២២ និង Asian Cup ២០២៣ ។

អ្នកទាំង ៣ ត្រូវបានគ្រូបង្វឹកលោក Tan Cheng Hoe បញ្ចូលក្នុងបញ្ជីដើម្បីទទួលការចាក់វ៉ាក់សាំងការពារកូរីដ-១៩ ត្រៀមធ្វើដំណើរទៅកាន់ទឹកដីអារ៉ាប់រួមនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខ។

លោក Tan បានឲ្យដឹងថា៖ “យើងបានរៀបចំបញ្ជីឈ្មោះកីឡាករប្រមាណ ៣៨ នាក់ដើម្បីទទួលវ៉ាក់សាំងរួចហើយ ដូច្នេះពួកគេមិនមានអារម្មណ៍ព្រួយបារម្ភ អំពីការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃឡើយ“។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Luqman Hakim បច្ចុប្បន្នកំពុងលេងឲ្យក្លឹបបែលហ្ស៊ិក KV Kortrijk, ខ្សែបម្រើ Junior Eldstål កំពុងលេងឲ្យក្លឹបថៃ Chonburi FC ខណៈ Liridon Krasniqi លេងនៅក្លឹប Newcastle Jets របស់ក្របខ័ណ្ឌលីគកំពូលអូស្រ្តាលី។

ក្រុមជម្រើសជាតិម៉ាឡេស៊ី និងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃទី ១៦ ខែឧសភា រហូតដល់ចុងបញ្ចប់នៃយុទ្ធនាការជម្រុះ។ ហើយនៅសល់ ៣ ប្រកួតដោយត្រូវលេងទល់ អារ៉ាប់រួម, រៀតណាម និងថៃ។