កីឡាករថៃ ២ រូបជាប់តំណែង ១១នាក់ល្អបំផុតប្រចាំសប្តាហ៍ J1 League

834

សមាជិកក្រុមជម្រើសជាតិថៃ ២ រូបរួមមាន Chanathip Songkrashin និង Theerathon Bunmathan សុទ្ធសឹងតែមានវត្តមាននៅក្នុងក្រុមល្អបំផុតប្រចាំសប្តាហ៍ទី ២០ នៃក្របខណ្ឌ J1 League ។

Chanathip និង Theerathon រួមជាមួយនឹង Thitipan Puangchan ត្រូវបានគេចាត់ទុកថាជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតជម្រុះ FIFA World Cup 2022 ដែលមានលោក Akira Nishino ជនជាតិជប៉ុនជាគ្រូបង្វឹកថ្មី។

Image result for theerathon bunmathan yokohama

Theerathon លេងតំណែងជាខ្សែការពារឆ្វេងក្នុងក្រុម Yokohama F. Marinos ក្នុងជ័យជម្នះ ២-០ លើក្រុម Vissel Kobe របស់កីឡាករ Andres Iniesta ទោះបីជាបាត់បង់កីឡាករ Thiago Martins ម្នាក់ក្រោយទទួលបានកាតក្រហមនៅដើមតង់ទី ២ ក៏ដោយ។

មិត្តរួមក្រុមរបស់ Theerathon កីឡាករ Shinnosuke Hatanaka ដែលជាខ្សែការពារកណ្តាលក៏បានជាប់ជាសមាជិកក្រុមល្អប្រចាំសប្តាហ៍នេះផងដែរ។

ស្របពេលជាមួយគ្នានោះដែរក្រុម Consadole Sapporo របស់កីឡាករ Chanathip បានយកឈ្នះក្រុម Shonan Bellmare ក្នុងលទ្ធផល ៥-២ ដោយខ្សែប្រយុទ្ធរហស្សនាម Messi J ជាអ្នករកបានគ្រាប់បាល់ទី ៥ ឲ្យក្រុមនៅនាទី ៨៤’។

Image result for chanathip songkrasin consadole sapporo

អតីតកីឡាករជម្រើសជាតិអង់គ្លេស Jay Borthroyd ដែលបានស៊ុតបាល់បញ្ចូលទី២គ្រាប់សម្រាប់ Consadole ក្នុងការប្រកួតនោះក៏ត្រូវបានគេដាក់បញ្ចូលក្នុងក្រុមល្អបំផុត ១១នាក់ ខណៈខ្សែការពារ Ryosuke Shindo ដែលបានស៊ុតបញ្ចូលទីផងដែរនោះគឺជាកីឡាករទី ៣នៃក្រុម Consadole ដែលត្រូវបានជាប់ក្នុងតំណែង ១១នាក់នេះ។

គួរបញ្ជាក់ដែរថា ក្រុម Yokohama ឈរនៅលេខ ២ ក្នុងតារាងលីគកំពូលជប៉ុន ដោយមាន ៣៩ ពិន្ទុពី ២០ ប្រកួតឃ្លាតត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង FC Tokyo ។ ដោយឡែក Consadole ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ ជាមួយនឹង ៣១ ពិន្ទុពី ២០ ប្រកួត។

ប្រភព៖ Fox Sport Asia