កីឡាករកម្ពស់ខ្ពស់ Peter Crouch ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ

388

អតីតខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Peter Crouch កាលពីថ្ងៃសុក្របានប្រកាសថារូបលោកនឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់នៅវ័យ ៣៨ ឆ្នាំ។

Crouch បានចំណាយពេលលេងចុងក្រោយនៅក្លឹប Burnley រូបលោកបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០០០ នៅក្លឹប QPR និងបានធ្លាប់លេងឲ្យក្លិបហង្សក្រហម Liverpool, Tottenham និង Stoke City ផងដែរ។

Crouch ធ្លាប់លេងឲ្យក្លិបសរុបចំនួន ១១ ដោយឈ្នះពាន FA Cup ជាមួយ Liverpool និងជួយឲ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League នៅឆ្នាំ ២០០៧។ រូបលោកបានស៊ុតបញ្ចូលទី ១០៨ គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ក្នុងការបង្ហាញខ្លួន ៤៦៨ លើក។

ជាមួយជម្រើសជាតិ Crouch បង្ហាញ​ខ្លួនដំបូងនៅប្រកួតទល់នឹងកូឡុំប៊ីនៅខែឧសភាឆ្នាំ ២០០៥ និងលេងបាន ៤២ប្រកួតស៊ុតបញ្ចូលទីបាន ២២ គ្រាប់។

ខ្សែប្រយុទ្ធដែលមានកំពស់ ២,០១ ម៉ែត្ររូបនេះបានបញ្ជាក់ពីការចូលនិវត្តន៍របស់គាត់នៅលើ Twitter ដោយសរសេរថា: “បន្ទាប់ពីមានការពិភាក្សាជាច្រើននៅរដូវក្តៅនេះខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាបាល់ទាត់ហើយហ្គេមដ៏អស្ចារ្យមួយនេះបានផ្តល់ឲ្យខ្ញុំនូវអ្វីគ្រប់យ៉ាង

ប្រភព៖ Supersport