កីឡាដ្ឋាននៅប្រទេសអាស៊ាន​​ដែលមានលក្ខណៈសម្បត្តិអាច​រៀប​ចំការប្រកួត​បាន World Cup 2034 បាន

409

ការប្រជែង​ធ្វើជាម្ចាស់​ផ្ទះរៀប​ចំ​ព្រឹត្តិការ​វើលខាប់​ ២០៣៤ ​ដោយប្រទេស​​អាស៊ាន​ ត្រូវបាន​បញ្ជាក់​ហើយ កាលពីថ្ងៃទី ២៣ ខែ មិថុនា ដោយ​នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha។

បើ​យើ​ងក្រឡេក​មួយភ្លែត​ទៅ​មើល​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុង​ប្រទេស​ទាំង ១០ របស់អាស៊ាន យើង​ឃើញ​ថា បច្ចុប្បន្ន​នេះ​មាន​ប្រទេស ៧ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាច​រៀប​ចំការប្រកួត​​វើលខាប់បាន ខណៈដែល​ប្រទេស​ ៣ រួមមាន ហ្វ៊ីលីពីន ឡាវ និង ព្រុយណេ និង​មិន​អាច​ចូល​រួម​បាន​ឡើយ​ប្រសិន​បើ​ប្រទេសទាំងនេះ​មិន​អាច​បង្កើត​​កីឡាដ្ឋាន​ដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មុន​ដល់​វើលខាប់ ២០៣៤ ទេនោះ។

តោះ​មក​មើលកីឡដ្ឋាន​ក្នុង​ប្រទេស​ទាំង ៧ ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​អាច​ចូលរួម​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀប​ចំការប្រកួតវើលខាប់ ២០៣៤ បាន ដែល​មានដូចខាងក្រោម៖

ឥណ្ឌូណេស៊ី

១.កីឡដ្ឋាន Gelora Bung Karno

កាលពីមុន​កីឡដ្នាន​នេះ​ត្រូវបាន​គេ​ចាត់​ទុក​ជាកីឡដ្ឋាន​ធំបំផុត​មួយក្នុង​ចំណោមកីឡដ្ឋាន​ធំៗនៅទូទាំងពិភពលោក ដែលអាច​ផ្ទុកអ្នកទស្សនា​បាន​រហូត​ ១១០.០០០ នាក់​ឯណោះ។ ទោះជាយ៉ាងណាក្តី ចំនួន​ផ្ទុះ​របស់កីឡដ្ឋាន​នេះត្រូវបាន​កាត់​បន្ថយ​ ក្រោយ​មាន​ការកែប្រែចំនួន ២ ដង ដែលម្តងនៅឆ្នាំ ២០០៦ សម្រាប់ការប្រកួត AFC Asian Cup 2007 និងម្តងទៀត នៅឆ្នាំ ២០១៨ សម្រាប់ការប្រកួតកីឡាអាស៊ី រួមទាំងការប្រកួតកីឡាប៉ារ៉ាអាស៊ី (Asian Para Games)។ នេះជាកីឡដ្ឋាន​សម្រាប់ធ្វើ​ជាម្ចាស់​ផ្ទះរបស់​ក្រុមជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ហើយក៏ជាកីដ្ឋាន​ដែលអាច​ផ្ទុកអ្នកទស្សនា​ច្រើន​ជាងគេ​នៅក្នុង​ប្រទេស​នេះដែរ។
ទីតាំង៖ ទីក្រុងហ្សាកាតា
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៧៧.១៩៣នាក់
ឆ្នាំបើក​ដំណើរការ៖ ១៩៦០

២. កីឡដ្ឋាន Gelora Bandung Lautan Api


វាជាកីឡដ្ឋាន​ដែល​ទំនើប​បំផុត​មួយដែល​ជាកម្មសិទ្ធិ​របស់​រដ្ឋបាលខេត្ត ហើយកីជាកីឡដ្ឋា​ន​ក្នុងទឹកដី​របស់​ក្លឹប​ក្នុងលីគកំពូល​ឥណ្ឌូណេស៊ី នោះគឺ ក្លឹប Persib Bandung ដែលមាន​កីឡដ្ឋាន​តូច​មួយ​ទៀត​សម្រាប់​ប្រកួត​ដែល​មាន​អ្នក​ចូលទស្សនា​តិច​ នោះគឺកីដ្ឋាន Si Jalak Harupat Stadium ដែលមានទីតាំងនៅជិតនេះ។
ទីតាំង៖ Bandung
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៣៨.០០០ នាក់
ឆ្នាំបើកដំណើរការ៖ ២០១៦

៣. កីឡដ្ឋាន Gelora Bung Tomo


ឈ្មោះនេះគឺយក​តាម​វីរបុរសជាតិ​របស់ប្រទេសនេះគឺ លោក Bung Tomo។ កីឡដ្ឋាន​នេះត្រូវបាន​សាងសង់​ឡើង​ជំនួសកីឡដ្ឋាន ១០ វិច្ឆិកា Gelora។ វាជាកីឡដ្ឋាន​ធំបំផុត​លំដាប់ទី ២ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ីបើ​គិត​ពីចំនួន​អ្នក​ទស្សនា​ ហើយជាកីឡដ្ឋាន​ក្នុងទឹកដី​របស់​ ក្លឹប Persebaya Surabaya។
ទីតាំង៖ Surabaya
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៥៥.០០០ នាក់
ឆ្នាំបើកដំណើរការ៖ ២០១០

៤. កីឡដ្ឋាន Gelora Sriwijaya

កីឡដ្ឋាននេះមានឈ្មោះ​មួយទៀតហៅថា Stadion Jakabaring Palembang។ កីឡដ្ឋាន​នេះត្រូវបាន​សាងសង់ឡើង​សម្រាប់​រៀប​ចំការប្រកួត​កីឡាជាតិ​ឥណ្ឌូណេស៊ី ឆ្នាំ ២០១៤។  ការដាក់​ឈ្មោះថា ‘Sriwijaya’ គឺដើម្បីរម្លឹក​ដល់​អាណាចក្រ​មួយ​ដ៏ល្បីរបស់ឥណ្ឌូណេស៊ី។  វាជាកីឡដ្ឋាន​ក្នុងទឹកដីរបស់ក្លឹប​ Sriwijaya FC ដែល​ថ្មីៗនេះទើប​បាន​កាត់​ចេញពីលីគកំពូល។ តាម​ចំនួន​ផ្ទុះ​បច្ចុប្បន្ននេះ គេ​នឹង​ត្រូវការ​កែសម្រួលដើម្បី​អាចផ្ទុកបាន​អ្នកទស្សនា ១៧.០០០ នាក់បន្ថែមទៀត​ទើប​អាច​រៀប​ចំវើលខាប់បាន។
ទីតាំង៖ Palembang
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ២៣.០០០ នាក់
ឆ្នាំបើកដំណើរការ៖ ២០០៤

ម៉ាឡេស៊ី

១. កីឡាដ្ឋានជាតិ Bukit Jalil

នាពេលបច្ចុប្បន្ន កីឡដ្ឋាន​នេះអាច​ផ្ទុះបាន​មនុស្ស​ច្រើនជាងគេ​ក្នុង​ចំណោម​កីឡដ្ឋានទាំងអស់​នៅ​អាស៊ាន ដែល​អាច​ជា​ឈ្មោះ​កីឡដ្ឋាន​តំណាង​សម្រាប់ការប្រជែងធ្វើ​ជាម្ចាស់​ផ្ទះ វើលខាប់ ២០៣៤ ទៀត​ផង។ វាជាកីឡដ្ឋាន​ធំបំផុតទី ៧ ក្នុងពិភពលោក ហើយជា​កីឡដ្ឋាន​ក្នុង​ទឹក​ដីសម្រាប់ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីផងដែរ។

ទីតាំង៖ កូឡាឡាំពួរ
អាចផ្ទុកអ្នកទស្សនា​បាន៖ ៨៧.៤១១ នាក់
ឆ្នាំបើក​ដំណើរការ៖ ១៩៩៨

២. កីឡដ្ឋាន Shah Alam


ជាកីឡដ្ឋាន​ធំបំផុតទី ២ នៅ ម៉ាឡេស៊ី ហើយ​អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍​នោះគឺវា​ជាកីឡដ្ឋាន​ក្នុងទីរបស់ក្លឹប​ដល់ទៅ ៣ ផ្សេងគ្នា ដែលរួមមាន ក្លឹប KNS FC, Selangor FA និង ក្លឹប PDRM FA។ កីឡដ្ឋាននេះ​ធ្លាប់​បាន​រៀប​ចំការប្រកួត​សម្រាប់ក្រុម​អឺរ៉ុប​ជាច្រើន​ផងដែរ ដែលកាលពីឆ្នាំ ២០១១ កីឡដ្ឋាន​នេះ​ត្រូវបាន​រៀប​ចំសម្រាប់​ការ​ប្រកួត​រវាង ក្លឹប​ Arsenal ប្រកួត​ជាមួយ ក្រុម​ជម្រើស​ ១១ នាក់ពិសេស​​របស់​ម៉ាឡេស៊ី ជាផ្នែក​មួយ​នៃ​ដំណើរ​ប្រកួត​របស់ក្លឹប​កាំភ្លើង​ធំនៅអាស៊ីទៀត​ផង។
ទីតាំង៖ Selangor
អាចផ្ទុកអ្នកទស្សនា​បាន៖ ៨០.៣៧២ នាក់
ឆ្នាំបើក​ដំណើរការ៖ ១៩៩៤

៣. កីឡដ្ឋាន Sultan Ibrahim (កំពុងសាងសង់)


នេះជាកីឡដ្ឋាន​របស់​ក្លឹប​ជើងឯកម៉េស៊ី Johor Darul Ta’zim’s (JDT) ដែលកំពុងសាងសង់នៅឡើយ តែរំពឹងថា​នឹង​បញ្ចប់នៅឆ្នាំ ២០១៩ នេះ។
ទីតាំង៖ Iskander Puteri
អាចផ្ទុកអ្នកទស្សនា​បាន៖ ៤០.០០០ នាក់
ឆ្នាំបើក​ដំណើរការ៖ ២០១៩ (រំពឹងនឹងបញ្ចប់)

ថៃ

១. កីឡដ្ឋាន Rajamangala

ដំបូងឡើយគឺសាងសង់សម្រាប់ការប្រកួត​កីឡាអាស៊ី ឆ្នាំ ១៩៩៨ ហើយក៏បា​ន​ក្លាយជាកីឡដ្ឋាន​ក្នុងទឹកដីសម្រាប់ក្រុមជម្រើសជាតិ​ថៃ តែម្តង។ កីឡដ្ឋាន​នេះក៏ជាកីឡដ្ឋាន​ជាតិ​របស់​ថៃ និង​ជាកីឡដ្ឋាន​ដែល​ធំជាងគេ​ក្នុង​ប្រទេសថៃផងដែរ ដែល​គេ​តែង​រៀប​ចំការប្រកួត​លំដាប់អន្តរជាតិ​នានានៅទីនេះ។
ទីតាំង៖ បាងកក
អាចផ្ទុកអ្នកទស្សនា​បាន៖ ៤៩.៧២២ នាក់
ឆ្នាំបើក​ដំណើរការ៖ ១៩៩៩

២. កីឡដ្ឋាន Buriram


ភាគច្រើនគេស្គាល់ជា កីឡដ្ឋានដំរី ‘ឆាង – Chang’ ដោយសារ​តែ​ជាប់ឈ្មោះអ្នក​ឧបត្ថម្ភ។ កីឡដ្ឋាន​នេះជាកីឡដ្ឋាន​ក្នុងទឹកដីរបស់ក្លឹប Buriram United FC។  ថ្មីៗនេះ កីឡដ្ឋាន Buriram ទើប​តែ​រៀប​ចំប្រកួត King’s Cup 2019 ដែលក្រុម​ Curacao ក្លាយជាជើងឯកក្រោយយក​ឈ្នះក្រុមវៀត​ណាម នៅវគ្គផ្តាច់​ព្រ័ត្ត។
ទីតាំង៖ ខេត្ត Buriram
អាចផ្ទុកអ្នកទស្សនា​បាន៖ ៣២.៦០០ នាក់
ឆ្នាំបើក​ដំណើរការ៖ ២០១១

សិង្ហ​បុរី​

១. កីឡដ្ឋានជាតិ

កីឡដ្ឋាន​ជាតិសិង្ហបុរីដែលស្ថិត​នៅ Kallang បើកដំណើរការនៅឆ្នាំ ២០១៤ ជំនួស​កីឡដ្ឋាន​ចាស ដោយស្ថិតនៅទីតាំងដដែល។ កីឡដ្ឋាន​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​រៀប​ចំព្រឹត្តិការណ៍​ប្រកយតសំខាន់ៗជាច្រើន​រួមមាន បាល់ទាត់  cricket, rugby និង អត្តពលកម្ម និង​ជាផ្នែក​មួយដ៏សំខាន់នៃ​ក្លឹប​កីឡារបស់​ប្រទេសនេះ​ផងដែរ។
ទីតាំង៖ Kallang
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៥៥.០០០ នាក់
បើកដំណើរការ៖ ២០១៤

កម្ពុជា

១. កីឡដ្ឋានជាតិ អូឡាំពិក


នេះជាពហុកីឡដ្ឋាន និងជាកីឡដ្ឋានក្នុងទឹកដីសម្រាប់ក្រុមជម្រាស់​ជាតិ​កម្ពុជា។ អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍​នោះ បើ​ទោះបីជាមានឈ្មោះ អូឡាំពិក ក្តី ​កីឡដ្ឋាន​នេះ​មិនធ្លាប់​ត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​រៀប​ចំប្រកួតកីឡាអូឡាំពិក នោះឡើយ។
ទីតាំង៖ រាជធានីភ្នំពេញ
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៥០.០០០ ណាក់
ឆ្នាំបើកដំណើរការ៖ ១០៦៤

២. ពហុកីឡដ្ឋានជាតិមរតកតេជោ


ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ជា​សំណង់​កីឡា​ទំនើប​មួយ​ទទួល​បាន​ជំនួយ​ឥតសំណង​ពី​ប្រទេស​ចិន​ក្នុង​គម្រោង​ទឹកប្រាក់​ជិត​ ១៦០ ​​លាន​ដុល្លារ លើទំហំដី ៩៤​ហិកតា​នោះ​ ​កំពុង​ត្រូវបាន​សាងសង់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួត​ស៊ី​ហ្គេមលើកទី ៣២ ឆ្នាំ​ ២០២៣​ ហើយការសាងសង់គ្រោង​នឹង​បញ្ចប់នៅឆ្នាំ ២០២០ ខាងមុខ​នេះ។
ទីតាំង៖ រាជធានីភ្នំពេញ
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៥៥.០០០នាក់
បើកដំណើរការ៖ ២០២០ (រំពឹង​)

វៀតណាម

កីឡដ្ឋានជាតិ My Dinh


នេះគឺជា​កីឡាដ្ឋានតែមួយគត់​ក្នុង​ប្រទេសនេះដែល​ទទួលបាន​ការ​ទទួលស្គាល់​តាម​ស្តង់ដារ FIFA ហើយក៏ជាកីឡដ្ឋាន​ក្នុងទឹកដីរបស់ក្រុម​ជម្រើសជាតិ​ផងដែរ។ ការប្រកួត​អន្តរជាតិ​ស្ទើរតែទាំងអស់ត្រូវបាន​ធ្វើ​ឡើងនៅក្នុងកីឡដ្ឋាន​នេះ រួមទាំង​ការប្រកួត​របស់ក្លឹប​អឺរ៉ុប​ក្នុងទឹកដីវៀត​ណាមដូចជា វៀតណាម ទល់នឹង Manchester City នៅឆ្នំាំ ២០១៥ និង វៀតណាម ទល់នឹង Arsenal នៅឆ្នាំ ២០១៣។
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ទីក្រុងហាណូយ
ចំនួនផ្ទុក៖ ៥៥.០០០ នាក់
ឆ្នាំបើកដំណើរការ៖ ២០០៣

មីយ៉ាន់ម៉ា

កីឡដ្ឋាន Thuwunna


ដូចគ្នា​នឹង​វៀត​ណាម​ដែរ មីយ៉ាន់ម៉ា មាន​តែកីឡដ្ឋាន​មួយនេះគត់​ដែល​ត្រូវតាម​ស្តង់ដាររបស់ FIFA ហើយជាកីឡដ្ឋាន​ក្នុងទឹកដីរបស់​ក្រុមជម្រើសជាតិ និង​សម្រាប់រៀប​ចំ​ព្រឹត្តិការណ៍ប្រកួតអន្តរជាតិ​ធំៗស្ទើរទាំងអស់។
ទីតាំង៖ ទីក្រុង យ៉ង់ហ្គោន
អាច​ផ្ទុក​អ្នកទស្សនាបាន៖ ៣២.០០០ នាក់
ឆ្នាំបើកដំណើរការ៖ ១៩៨៥

ប្រភព៖ Fox Sport Asia