កាសែតកីឡារបស់ម៉ាឡេស៊ី លើកសរសើរក្លឹបបាល់ទាត់ សៀមរាបយូណាយធីត

260

កាសែតកីឡារបស់ប្រទេសម៉ាឡេស៊ី Vochet FC បានចុះផ្សាយលើកសរសើរក្លឹបបាល់ទាត់សៀមរាបយូណាយធីតថា ជាក្លឹបមួយក្នុងចំណោមក្លឹបនានារបស់កម្ពុជាដែលមានរចនាសម្ពន្ធ័រៀបចំបានយ៉ាងល្អ ខណៈដែលក្លឹបមួយនេះទើបតែបង្កើតថ្មីមិនបានប៉ុន្មានឆ្នាំផង។

Image may contain: one or more people and outdoor

Vochet FC ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើហាងលក់សម្លៀកបំពាក់របស់ក្លឹបមួយនេះថា រចនាបានល្អ ដែលមានទីតាំងនៅពីមុខពហុកីឡដ្ឋានរបស់ក្លឹបផ្ទាល់តែម្តង។

Image may contain: one or more people and indoor

កាសែតខាងលើក៏បានបន្ថែមទៀតថា បាល់ទាត់កម្ពុជាក្រោយពីមានវត្តមានអ្នកចាត់ការជប៉ុន Keisuke Honda ដឹកនាំ ប្រទេសមួយនេះឈានចូលដំណាក់កាលនៃការផ្លាស់ប្តូរមុខមាត់ថ្មី។
Image may contain: one or more people, people standing, people on stage and indoor

ចំពោះពហុកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបាន ៥០០០នាក់ របស់ក្លឹបសៀមរាបយូណាយធីត ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីមួយរបស់ប្រទេសម៉ាឡេស៊ីគឺ Kaki Jersi។