កក្រើក ACL 2021! លទ្ធផលចាប់ឆ្នោតជ្រើសរើសពូលចេញជាផ្លូវការហើយ

771

លទ្ធផលផ្លូវការនៃការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ ត្រូវបានប្រកាសកាលពីម្សិលមិញថ្ងៃទី ២៧ ខែមករា។

២ ក្រុមមកពីប្រទេសថៃ ដែលមានសិទ្ធិឆ្លងពូលស្វ័យប្រវត្តិមាន BG Pathum United និង Port FC ត្រូវបានចាប់ដាក់ក្នុង Pot 1 និង Pot 2 រៀងៗខ្លួន។

ជាលទ្ធផលនៃការចាប់ឆ្នោតបង្ហាញថាក្រុម BG Pathum United ស្ថិតនៅពូល F ជាមួយក្រុមការពារតំណែងជើងឯក Ulsan Hyundai (កូរ៉េខាងត្បូង), Viettel (វៀតណាម) និង ១ ក្រុមទៀតជាអ្នកឈ្នះការប្រកួតជម្រុះ Play Off របស់ Beijing Guoan (ប្រទេសចិន) ដែលរង់ចាំប្រកួតទល់អ្នកឈ្នះ Brisbane Roar (អូស្រ្តាលី) និង Kaya FC (ហ្វីលីពីន)។

Port FC ស្ថិតនៅក្នុងពូល J ជាមួយក្រុម Shandong Luneng (ចិន), Kitchee (ហុងកុង) និងក្រុមដែលឈ្នះពីការប្រកួតវគ្គជម្រុះ Play Off ដែល Cerezo Osaka (ជប៉ុន) រង់ចាំប្រកួតទល់អ្នកឈ្នះរវាង Melbourne Victory (អូស្តា្រលី) និង Shan United (មីយ៉ាន់ម៉ា)។

ការប្រកួតប្រជែងសន្សំពិន្ទុតាមពូលនៃ AFC Champions League ឆ្នាំ ២០២១ ក្នុងតំបន់អាស៊ីខាងកើតនេះ នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ៧ ឧសភា ហើយជាការប្រកួតនៅទឹកដីកណ្តាលដែល AFC ផ្តល់ឱកាសដល់ប្រទេសជាសមាជិក។