កក្រើក​សង្វៀន​! ឡុង សុភី ជួប រឿង សោភ័ណ្ឌ ដណ្តើមប្រាក់១៦លានរៀល

603

ជើងខ្លាំងលំដាប់ជួរមុខ២រូបគឺ រឿង សោភ័ណ្ឌ និង ឡុង សុភី នឹងត្រូវប៉ះគ្នាក្នុងការប្រកួតជើងឯកប៉ះគ្នានាសង្វៀន CNC នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ 2019 នេះ។ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ដល់ទៅ៤០០០ដុល្លារឬ១៦លានរៀល។

ពួកគេទាំង២តាមពិតជាមិត្តរាប់អានគ្នាដែរ ប៉ុន្តែម្ចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នសុទ្ធតែអះអាងរៀងខ្លួនថានឹងវ៉ៃអោយជក់ចិត្ត សមនឹងតម្លៃខ្លួនរួមជាមួយប្រាក់រង្វាន់ដ៏ច្រើននេះ។

បើតាមមហាជន ទំនងជាគិតថា សោភ័ណ្ឌ ធ្វើបានល្អជាង ព្រោះគេមានឆន្ទៈប្រកួតមុះមត់និងធ្លាប់ផ្តួលជើងខ្លាំងជាច្រើនដូចជា ផល សោភ័ណ្ឌ ពេជ្រ សីហា ជាដើម។

ចំណែកគ្រូបង្វឹក ឈិន ក្វាន់ចៃ និង ឡុង សាលវ័ន្ត សុទ្ធតែដាក់ក្តីសង្ឃឹមលើសិស្សខ្លួនខ្លាំងដូចគ្នា។ លោក ក្វាន់ចៃ ថាសោភ័ណ្ឌនឹងមិនអោយរបូតជ័យជម្នះដោយងាយៗឡើយ។ ចំណែក ឡុង សុភី ត្រូវបានគ្រូបង្វឹកថា តែងតែធ្វើបានល្អក្នុងការប្រកួតធំៗ ពិសេសខ្សែក្រវ៉ាត់។